ទំនិញ​នាំចេញ​នាំ ចូល​រវាង​កម្ពុជា​និង​ ម៉ាឡេស៊ី​មាន​សន្ទុះ​ ខ្លាំង

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជានិង​ម៉ាឡេស៊ីកំពុង​កើនឡើង​កាលពី​ក្នុង ​ ឆ្នាំ​២០១២​នោះដោយសារតែ​សេដ្ឋកិច្ចពិភពលោក​កំពុង​ងើប ឡើង​វិញនិង​ការទទួលបាន ​អត្ថប្រយោជន៍​នឹកស្មាន​មិន​ដល់​ពី​ការវិនិយោគ​របស់​ ក្រុមហ៊ុន​ផ្សេងៗ ។ ការនាំចេញ​ទំនិញ​របស់​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា​មានដូចជា​វាយភណ្ឌ កាត់ដេរ ប្រេងឥន្ធនៈ ផលិតផល​គីមី គ្រឿង ម៉ាស៊ីន ភេសជ្ជៈ និង​ប្លា​ស្ទិ​ក ។ ចំណែក​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ម៉ាឡេស៊ី​មាន ជ័រកៅស៊ូ អង្ករ​ជាដើម ។​ល​ល​ល​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​បង្ហាញ ថា ការនាំចេញ​ផលិតផល​កសិកម្ម​ពី​ប្រទេស កម្ពុជា​ទៅកាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង យ៉ាងខ្លាំង​កាលពី​ឆ្នាំ​២០១២ បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១១ ។ ចំពោះ​ការផ្លាស់ប្តូរ​សំខាន់បំផុត របស់​ពាណិជ្ជកម្ម​ទ្វេភាគី (​កម្ពុជា​-​ម៉ាឡេស៊ី​) គឺ​កំណើន​ការនាំ​ចូល​ដ៏​ខ្លាំង​ពី​ប្រទេស​កម្ពុជា​ទៅ កាន់​ប្រទេស​ម៉ាឡេស៊ី ។ ការនាំ​ចូល​សរុប​មាន ចំនួន​ជាង​១០០​លាន​ដុល្លារ ដោយ​វិស័យ​កសិកម្ម មាន​ចំណែក​ដ៏​ធំធេង​ក្នុង​កំណើន​ដ៏​ខ្ពស់​នេះ ។

​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បន្តថា ការ នាំចូល​ទំនិញ​កសិកម្ម​ពី​ប្រទេស​កម្ពុ​ជាមាន​ចំនួន ៧៩​ភាគរយ​នៃ​ការនាំ​ចូល​សរុប​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​១០១​លាន​ ដុល្លារ បើ​ប្រៀបធៀប នឹង​ឆ្នាំ​២០១១ ដែលមាន​ចំនួន​ត្រឹមតែ​៥៥,៥ លាន​ដុល្លារ ។ ជ័រកៅស៊ូ​មិនទាន់​កែច្នៃ​មាន បរិមាណ​ច្រើនជាងគេ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦៩,១​លាន​ដុល្លារ ។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម ដំណើរការ​គោលនយោបាយ​នាំចេញ​អង្ករ​កាល ពី​ឆ្នាំ​២០១០​មក ប្រទេស​ម៉ាឡេស៊ី​បាន​នាំចូល អង្ករ​ពី​កម្ពុជា​កើនឡើង​ជាប្រចាំ ពោលគឺ​ពី ចំនួន​០,៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០ ដល់​៩,៥ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១១ និង​២៤,៣​លាន ដុល្លារ​ក្នុង​ឆ្នាំ​២០១២​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តថា ការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា មាន​​​ចំនួន​១៩​ភាគរយ​នៃ​ការនាំ​ចូល​សរុប​ពី កម្ពុជា​ក្នុង​ឆ្នាំ​២០១២ និង​ជា​ទំនិញ​ដែល​នាំចូល ច្រើន​ទី​ពីរ​បន្ទាប់ពី​ជ័រកៅស៊ូ ។

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ ក្រសួងកសិកម្ម​និង​ជា​នាយក​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា លោក​កត់សម្គាល់​ឃើញថា មាន​កំណើន​នាំ ចេញ​ដ៏​ខ្ពស់​ទៅកាន់​ប្រទេ​ស​​ម៉ាឡេស៊ី ។ លោក បាន​ថ្លែងថា នៅ​ខែ​ដំបូង​ក្នុងឆ្នាំនេះ​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ​មួយ​ទាក់ទង​នឹង​ការនាំ ចូល​អង្ករ​កម្ពុជា ប៉ុន្តែ​ទីផ្សារ​ម៉ាឡេស៊ី​ត្រូវការ អង្ករ​ក្រអូប​ភាគច្រើន ។​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី បាន​កើនឡើង​ជាង​១៧​ភាគរយ​កាលពី​ឆ្នាំ​២០១២ ដល់​៣៧៦,១​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១១ ដែលមាន​ចំនួន​តែ​៣២០,៥​លាន​ដុល្លារ ។ ការនាំ ចេញពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុ​ជាមាន​ចំនួន ២៤៨,១​លាន​ដុល្លារ ខណៈដែល​ការនាំ​ចូល​ពី កម្ពុជា​មានតម្លៃ​១២៨​លាន​ដុល្លារ​។ កម្ពុជា​បាន នាំចូល​ទំនិញ​ផលិតកម្ម​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង តម្លៃ​សរុប​២៣៣​លាន​ដុល្លារ ។
​គួរ​​បញ្ជាក់ថា ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់ កម្ពុជា​មានដូចជា​សហ​រដ្ឋ​អាមេរិក សហគមន៍ អឺរ៉ុប កាណាដា ជប៉ុន ចិន ហើយ​ប្រទេស​នាំចូល ដ៏​សំខាន់​គឺ​ប្រទេស​វៀតណាម ថៃ ចិន ម៉ាឡេស៊ី និង​សឹង្ហ​បុរី ជា​ដើម ។ ផលិតផល​សំខាន់ៗ​ដែល នាំ​ចេញពី​កម្ពុជា មាន​ផលិតផល​ឧស្សាហកម្ម កាត់ដេរ ស្បែកជើង អង្ករ ជ័រកៅស៊ូ និង​ផលិតផល កសិកម្ម​មានដូចជា​ម្រេច គ្រាប់ស្វាយចន្ទី ដំឡូង មី​ស្ងួត ៘ ចំណែក​ផលិតផល​សំខាន់ៗ​នាំចូល មក​កម្ពុជា​វិញ មាន​សម្ភារៈ​សំណង់ ប្រេងឥន្ធនៈ គ្រឿង​អេឡិចត្រូនិក គ្រឿងយន្ត អាហារ និង ភេសជ្ជៈ​ជាដើម ៘

​បើ​យើង​ក្រឡេកមើល​ជ្រុង​មួយ​នៃ​ការនាំ ចូល​ផលិតផល​វាយភណ្ឌ​ជជុះ​ចូលមក​កម្ពុជា កាលពី​ឆ្នាំ​២០១២​ឃើញថា មាន​ទំហំ​ធំ​ជាង​ការ នាំចូល​ផលិតផល​ថ្មីៗ​ប្រហែល​១០​ដង​ដែលជា គម្លាត​ដ៏​ធំ​មួយ ។
​យោងតាម​ទិន្នន័យ​នាំចូល​របស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បង្ហាញថា ការនាំ ចូល​ផលិតផល​វាយភណ្ឌ​ជជុះ​កាលពី​ឆ្នាំ​២០១២ មាន​ចំនួន​សរុប​៧៩២១៧​តោន គិត​ជា​ទឹកប្រាក់ សរុប​ប្រមាណ​៦១,៥​លាន​ដុល្លារ ខណៈដែល​ការ នាំចូល​ផ​លិ​ផល​វាយភណ្ឌ​ថ្មី​មាន​ចំនួន​ត្រឹម តែ​៨១៣៤​តោន ដែល​គិត​ជា​ទឹកប្រាក់​សរុប មាន​ត្រឹមតែ​២,៦​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ការ កើនឡើង​ចំនួន​ប្រជាជនមាន​ចំណូល​មធ្យម ដែល​និយម​ផលិតផល​មាន​ម៉ូត​ទាក់ទាញ និង ម៉ាក​ល្បី​តែមាន​តម្លៃ​សមរម្យ ជា​មូលហេតុ ចម្បង​មួយ​ដែល​ជំរុញឱ្យមាន​កំណើន​នាំចូល ផលិតផល​ជជុះ​នេះ ។ លើសពីនេះ​ទៀត​ការចែក ចាយ​បន្តទៅ​ប្រទេសជិតខាង ក៏​ជា​ចំណែក​មួយ​ដ៏ សំខាន់​ដែល​ធ្វើឱ្យ​បរិមាណ​នាំចូល​ផលិតផល ជជុះ មាន​គម្លាត​កាន់តែ​ធំ​ផងដែរ បើ​ប្រៀប ធៀប​នឹង​ការ​នាំចូល​ផលិតផល​ថ្មីៗ ។​

​កាលពី​ឆ្នាំ​២០១២​នោះដែរ បើតាម​ទិន្នន័យ ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បង្ហាញថា កម្ពុជា បាន​ចំណាយ​ប្រមាណ​ជិត​២០០​លាន​ដុល្លារ​នាំចូល ម្ហូបអាហារ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដើម្បី​ផ្គត់ ផ្គង់​ទីផ្សារ​ក្នុងស្រុក​កាលពី​ឆ្នាំ​២០១២ ។

​ទិន្នន័យ​បានបង្ហាញ​ថា កម្ពុជា​បាន​នាំចូល អាហារ​២៩០ ១១៥​តោន និង​ភេសជ្ជៈ​២៨២៤ ៧១៣​លីត្រ ដែលមាន​តម្លៃ​សរុប​១៨៣៦៥៩ ដុល្លារ បើ​ធៀប​នឹង​ចំនួន​២៥៤០៨០​តោន និង ២២៦៩៧១៦​លីត្រ ដែលមាន​តម្លៃ​សរុប​១៦១ ៩៨៣២២៤​ដុល្លារ កាលពី​ឆ្នាំ​២០១១ ។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សា ហក​ម្ម រ៉ែ និង​ថាមពល ធ្លាប់បាន​លើកឡើងថា ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​របស់ កម្ពុជា​ជា​ឧស្សាហកម្ម​ធំ​ទី​ពីរ​បន្ទាប់ពី​វិស័យ កាត់ដេរ ។​


​លោក​បន្តថា “​វា​មាន​បណ្តាញ​ចែកចាយ ក្នុងស្រុក​យ៉ាងរឹងមាំ ហើយ​បាន​ជួយ​កាត់បន្ថយ ការ​នាំចូល​ម្ហូបអាហារ និង​ភេសជ្ជៈ​ពី​ប្រទេស ក្រៅ​ផងដែរ ។ លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០០៩ ក្រោយ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ ២០០៨ តម្លៃ​ឧស្សាហកម្ម​កាត់ដេរ​បាន​ថយចុះ ប៉ុន្តែ​ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ​បន្ត​កើន ។​ ក្នុង​ឆ្នាំ​២០១១ ឧស្សាហកម្ម​អាហារ និង ភេសជ្ជៈ​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​១​ពាន់​លាន ដុល្លារ ក្នុងនោះ​៤០​ភាគរយ​បានមកពី​ឧស្សាហ កម្ម​ភេសជ្ជៈ ៕

Leave a comment