ខេត្តកំពង់ឆ្នាំង៖សំឡេងភ្លេងបាយខុនចងដៃបានបន្លឺឡើង តាមឃោសនសព្ទនាព្រលឹមស្រាងៗធ្វើឱ្យប្រជា ពលរដ្ឋភូមិម៉ុងបារាំង សង្កាត់ប្អេរ ងឿងឆ្ងល់ក្នុងចិត្តដណ្តឹងសួរគ្នាថា នៅម្តុំភូមិនេះមានការកូន ក្រមុំកំលោះរបស់នរណា? ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជា ពលរដ្ឋនឹកហួសចិត្ត និងស្ងើចសរសើរដោយសារតែកូនក្រមុំ មានអាយុ៧២ឆ្នាំ ចំណែកឯកូនកំលោះជាកន្លង់ហើរ ពីឆ្ងាយមានអាយុ៦៣ឆ្នាំ ដែលជាមង្គលការកូនក្រមុំវ័យ ចំណាស់យ៉ាងសែនមនោរម្យមួយ ព្រោះមានភ្ញៀវពិសារការចំនួន១៥តុ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ឧសភា ២០១៣ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។
Monthly Archives: May 2013
ទូរស័ព្ទGalaxyS4និង GalaxyNote8.0 ប្រកាសចរាចរលើទី ផ្សារកម្ពុជាហើយ
ដើម្បីឆ្លើយតបទៅការទន្ទឹងរង់ចាំការមកដល់របស់ Galaxy S4និងTabletGalaxy Note 8.0សុទ្ធតែជាស៊េរី ទូរស័ព្ទ និង Tablet ជំនាន់ចុងក្រោយបង្អស់ ដែលប្រមូលផ្ដុំទៅដោយ បច្ចេកវិជ្ជាទំនើប រូបរាងរចនា កាន់តែទាក់ទាញ បូករួមសមត្ថភាព ខ្ពស់មិនអាចកាត់ថ្លៃបាន ទើបSamsung សម្រេចបើកសម្ពោធចរាចរ ចេញលក់ទាំង S 4 និង Note 8.0 ជាផ្លូវការរួមគ្នានៅ រសៀលថ្ងៃសុក្រ ទី 03 ខែឧសភា ឆ្នាំ 2013 នេះ។
ឃើញសុខសោម៉ាវត្តី មានកូនជាវណ្ណារិទ្ធ និងភរិយាចង់បាន កូនឆាប់ៗ
ភ្នំពេញ៖ពិធីករមានភាពលេចធ្លោមួយរូបក្នុងកម្មវិធី “ChaChaCha”ប្រចាំស្ថានីយទូរទស្សន៍បាយ័នលោក ជាវណ្ណារិទ្ធបានប្រកាសក្នុងគេហទំព័រ Facebook ថា ពេលដែលលោកឃើញមិត្តភ័ក្តិរួមការងារ នាង សុខ សោម៉ាវត្តី មានកូនគួរឲ្យ ស្រលាញ់ ធ្វើឲ្យលោក និងភរិយាកាន់តែចង់ បានកូនក្នុងពេល ឆាប់ៗនេះ។នាពេលកន្លងមកតារា ប្រុសរូបស្រស់សង្ហា លោក ជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា លោកមិនទាន់ចង់ បានកូនភ្លាមៗទេ ចង់ទុកពេល សម្រាប់ការងារ ដោយលោក និងភរិយាមាន គម្រោងយកកូននៅឆ្នាំក្រោយ ។
ទំនិញនាំចេញនាំ ចូលរវាងកម្ពុជានិង ម៉ាឡេស៊ីមានសន្ទុះ ខ្លាំង
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ីកំពុងកើនឡើងកាលពីក្នុង ឆ្នាំ២០១២នោះដោយសារតែសេដ្ឋកិច្ចពិភពលោកកំពុងងើប ឡើងវិញនិងការទទួលបាន អត្ថប្រយោជន៍នឹកស្មានមិនដល់ពីការវិនិយោគរបស់ ក្រុមហ៊ុនផ្សេងៗ ។ ការនាំចេញទំនិញរបស់ប្រទេសម៉ាឡេស៊ីមកកម្ពុជាមានដូចជាវាយភណ្ឌ កាត់ដេរ ប្រេងឥន្ធនៈ ផលិតផលគីមី គ្រឿង ម៉ាស៊ីន ភេសជ្ជៈ និងប្លាស្ទិក ។ ចំណែកកម្ពុជាបាននាំទំនិញទៅម៉ាឡេស៊ីមាន ជ័រកៅស៊ូ អង្ករជាដើម ។លលលយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបង្ហាញ ថា ការនាំចេញផលិតផលកសិកម្មពីប្រទេស កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីបានកើនឡើង យ៉ាងខ្លាំងកាលពីឆ្នាំ២០១២ បើប្រៀបធៀបនឹង ឆ្នាំ២០១១ ។ ចំពោះការផ្លាស់ប្តូរសំខាន់បំផុត របស់ពាណិជ្ជកម្មទ្វេភាគី (កម្ពុជា-ម៉ាឡេស៊ី) គឺកំណើនការនាំចូលដ៏ខ្លាំងពីប្រទេសកម្ពុជាទៅ កាន់ប្រទេសម៉ាឡេស៊ី ។ ការនាំចូលសរុបមាន ចំនួនជាង១០០លានដុល្លារ ដោយវិស័យកសិកម្ម មានចំណែកដ៏ធំធេងក្នុងកំណើនដ៏ខ្ពស់នេះ ។
តូចចិត្តសង្សារជិះម៉ូតូ ជាមួយប្រុសផ្សេង ញឹកញយមកលោតទឹក សម្លាប់ខ្លួនពីលើស្ពាន ជ្រោយចង្វា
រាជធានីភ្នំពេញ៖យុវជនម្នាក់ដោយសារតែខឹងនឹងសង្សារ ជិះម៉ូតូជាមួយប្រុសផ្សេងបានជិះម៉ូតូឌុបមកលោតទឹក សម្លាប់ខ្លួននៅស្ពានជ្រោយចង្វាដើម្បី បញ្ចប់ជីវិតកាលពីវេលាម៉ោង ១៣នឹង៤០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ប៉ុន្តែមិនស្លាប់ដូចបំណងនោះទេ ដោយសារនគរបាលប្រចាំគោលដៅ ជួយសង្គ្រោះទាន់ពេលវេលា ។
ជនរងគ្រោះ មានឈ្មោះ កែវ ចាន់រិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងឈើ ស្នាក់នៅផ្ទះលេខ៩ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ចំណែកសង្សាររបស់គេដែលចោទថាក្បត់ចិតខ្លួននោះឈ្មោះ កែវ ស្រីវិន អាយុ២០ឆ្នាំ ជាអ្នករត់តុក្នុងហាងមួយ នៅម្តុំផ្សារសូរិយា មានស្រុកកំណើតក្នុងខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ។ យុវជនរងគ្រោះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគេគិតខ្លីមកលោតទឹកនេះដោយសារសង្សារក្បត់ចិត្ត ខ្លួន ព្រោះកន្លងមកថ្មីៗនេះគេបានឃើញសង្សាររបស់គេជិះម៉ូតូជាម៉ូយប្រុស ផ្សេង។
ដោយសារ តប់ប្រម៉ល់ពេក ខ្លួនខឹងយ៉ាងខ្លាំង មិនដឹងធ្វើយ៉ាងម៉េច ក៏សម្រេចចិត្តជិះម៉ូតូឌុប អស់តម្លៃ ៣០០០រៀលមកលោតទឹកតែម្តង ប៉ុន្តែមិនស្លាប់ដោយសារមានប៉ូលិសជួយទាន់។ ដោយឡែកនារី ជាសង្សារបានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នាច្រើនខែមកហើយ តែមិនទាន់បានរៀបការនោះទេ ហើយនៅថ្ងៃកើតហេតុ ខ្លួនមិនបានដឹងថាប្រុសស្នេហ៍គិតខ្លីមកលោតទឹកសម្លាប់ទេ តែត្រូវបានប៉ូលិសទូរស័ព្ទប្រាប់ថាសង្សារមកលោតទឹកនៅលើស្ពាន ជ្រោយចង្វារសម្លាប់ខ្លួននាងក៏មកជួបភ្លាមៗ ៕