តូចចិត្ត​សង្សារ​ជិះ​ម៉ូតូ ជាមួយ​ប្រុស​ផ្សេង​ ញឹកញយមក​លោតទឹក ​សម្លាប់ខ្លួនពីលើ​ស្ពាន ​ជ្រោយចង្វា​

រាជធានី​ភ្នំពេញ៖យុវជន​ម្នាក់ដោយសារតែ​ខឹង​នឹង​សង្សារ​ ជិះ​ម៉ូតូ​ជាមួយ​ប្រុស​ផ្សេងបាន​ជិះ​ម៉ូតូឌុប​មក​លោត​ទឹក ស​ម្លា​ប់​ខ្លួននៅ​ស្ពាន​ជ្រោយចង្វា​ដើម្បី​ បញ្ចប់ជីវិត​កាលពី​វេលា​ម៉ោង ១៣​នឹង​៤០​នាទី​រសៀល ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៣ប៉ុន្តែ​មិន​ស្លាប់​ដូច​បំណង​នោះទេ ដោយសារ​នគរបាល​ប្រចាំ​គោលដៅ ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

ជនរងគ្រោះ ​មានឈ្មោះ កែវ ចាន់​រិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​មុខរបរ​ជាជាង​ឈើ ស្នាក់​នៅផ្ទះ​លេខ​៩ ភូមិ​២ សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក ចំណែក​សង្សារ​របស់គេ​ដែល​ចោទថា​ក្បត់​ចិត​ខ្លួន​នោះ​ឈ្មោះ កែវ ស្រី​វិ​ន អាយុ​២០​ឆ្នាំ ជា​អ្នករត់​តុ​ក្នុង​ហាង​មួយ នៅ​ម្តុំ​ផ្សារ​សូរិយា មាន​ស្រុកកំណើត​ក្នុង​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងធ្វើការ​។ យុវជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​គិត​ខ្លី​មក​លោតទឹក​នេះដោយសារ​សង្សារ​ក្បត់ចិត្ត​ ខ្លួន ព្រោះ​កន្លងមក​ថ្មីៗ​នេះ​គេ​បានឃើញ​សង្សារ​របស់គេ​ជិះ​ម៉ូតូ​ជា​ម៉ូយ​ប្រុស​ ផ្សេង។​

​ដោយសារ ​តប់​ប្រ​ម៉​ល់​ពេក ខ្លួន​ខឹង​យ៉ាងខ្លាំង មិនដឹង​ធ្វើ​យ៉ាងម៉េច ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប អស់​តម្លៃ ៣០០០​រៀល​មក​លោតទឹក​តែម្តង ប៉ុន្តែ​មិន​ស្លាប់​ដោយសារ​មាន​ប៉ូលិស​ជួយ​ទាន់​។ ដោយឡែក​នារី ជា​សង្សារ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ស្រឡាញ់គ្នា​ច្រើន​ខែ​មកហើយ តែ​មិនទាន់បាន​រៀបការ​នោះទេ ហើយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​មិនបាន​ដឹងថា​ប្រុស​ស្នេហ៍​គិត​ខ្លីមក​លោតទឹក​សម្លាប់​ទេ តែ​ត្រូវបាន​ប៉ូលិស​ទូរស័ព្ទ​ប្រាប់ថា​សង្សារ​មកលោតទឹក​នៅលើ​ស្ពាន​ ជ្រោយចង្វារ​សម្លាប់ខ្លួននាង​ក៏​មកជួប​ភ្លាមៗ ៕

Leave a comment