កូន​កំលោះ​​៦៣​ឆ្នាំ​កូន ​ស្រី​៧២​ឆ្នាំ​ដឹក​ដៃ​គ្នា​ ចូល​រោង​ការ​

ខេត្តកំពង់ឆ្នាំង៖សំឡេងភ្លេងបាយខុនចងដៃបានបន្លឺឡើង តាមឃោសនសព្ទនាព្រលឹមស្រាងៗធ្វើឱ្យប្រជា ពលរដ្ឋភូមិម៉ុងបារាំង សង្កាត់ប្អេរ ងឿងឆ្ងល់ក្នុងចិត្តដណ្តឹងសួរគ្នាថា នៅម្តុំភូមិនេះមានការកូន ក្រមុំកំលោះរបស់នរណា? ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជា ពលរដ្ឋនឹកហួសចិត្ត និងស្ងើចសរសើរដោយសារតែកូនក្រមុំ មានអាយុ៧២ឆ្នាំ ចំណែកឯកូនកំលោះជាកន្លង់ហើរ ពីឆ្ងាយមានអាយុ៦៣ឆ្នាំ ដែលជាមង្គលការកូនក្រមុំវ័យ ចំណាស់យ៉ាងសែនមនោរម្យមួយ ព្រោះមានភ្ញៀវពិសារការចំនួន១៥តុ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ឧសភា ២០១៣ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។

Continue reading

ទូរស័ព្ទGalaxyS4និង GalaxyNote8.0 ប្រកាសចរាចរលើទី ផ្សារកម្ពុជាហើយ

ដើម្បីឆ្លើយតបទៅការទន្ទឹងរង់ចាំការមកដល់របស់  Galaxy S4និងTabletGalaxy Note 8.0សុទ្ធតែជាស៊េរី  ទូរស័ព្ទ និង Tablet ជំនាន់ចុងក្រោយបង្អស់ ដែលប្រមូលផ្ដុំទៅដោយ បច្ចេកវិជ្ជាទំនើប រូបរាងរចនា កាន់តែទាក់ទាញ បូករួមសមត្ថភាព ខ្ពស់មិនអាចកាត់ថ្លៃបាន ទើបSamsung សម្រេចបើកសម្ពោធចរាចរ ចេញលក់ទាំង S 4 និង Note 8.0 ជាផ្លូវការរួមគ្នានៅ រសៀលថ្ងៃសុក្រ ទី 03 ខែឧសភា ឆ្នាំ 2013 នេះ។

Continue reading

ឃើញសុខសោម៉ាវត្តី មានកូនជាវណ្ណារិទ្ធ និង​ភរិយា​ចង់​បាន ​កូន​ឆាប់ៗ

ភ្នំពេញ៖ពិធីករមានភាពលេចធ្លោមួយរូបក្នុងកម្មវិធី “ChaChaCha”ប្រចាំស្ថានីយទូរទស្សន៍បាយ័នលោក ជាវណ្ណារិទ្ធបានប្រកាសក្នុងគេហទំព័រ Facebook ថា ពេលដែលលោកឃើញមិត្តភ័ក្តិរួមការងារ នាង សុខ សោម៉ាវត្តី មានកូនគួរឲ្យ ស្រលាញ់ ធ្វើឲ្យលោក និងភរិយាកាន់តែចង់ បានកូនក្នុងពេល ឆាប់ៗនេះ។នាពេលកន្លងមកតារា ប្រុសរូបស្រស់សង្ហា លោក ជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា លោកមិនទាន់ចង់ បានកូនភ្លាមៗទេ ចង់ទុកពេល សម្រាប់ការងារ ដោយលោក និងភរិយាមាន គម្រោងយកកូននៅឆ្នាំក្រោយ ។

Continue reading

ទំនិញ​នាំចេញ​នាំ ចូល​រវាង​កម្ពុជា​និង​ ម៉ាឡេស៊ី​មាន​សន្ទុះ​ ខ្លាំង

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជានិង​ម៉ាឡេស៊ីកំពុង​កើនឡើង​កាលពី​ក្នុង ​ ឆ្នាំ​២០១២​នោះដោយសារតែ​សេដ្ឋកិច្ចពិភពលោក​កំពុង​ងើប ឡើង​វិញនិង​ការទទួលបាន ​អត្ថប្រយោជន៍​នឹកស្មាន​មិន​ដល់​ពី​ការវិនិយោគ​របស់​ ក្រុមហ៊ុន​ផ្សេងៗ ។ ការនាំចេញ​ទំនិញ​របស់​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា​មានដូចជា​វាយភណ្ឌ កាត់ដេរ ប្រេងឥន្ធនៈ ផលិតផល​គីមី គ្រឿង ម៉ាស៊ីន ភេសជ្ជៈ និង​ប្លា​ស្ទិ​ក ។ ចំណែក​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ម៉ាឡេស៊ី​មាន ជ័រកៅស៊ូ អង្ករ​ជាដើម ។​ល​ល​ល​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​បង្ហាញ ថា ការនាំចេញ​ផលិតផល​កសិកម្ម​ពី​ប្រទេស កម្ពុជា​ទៅកាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង យ៉ាងខ្លាំង​កាលពី​ឆ្នាំ​២០១២ បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១១ ។ ចំពោះ​ការផ្លាស់ប្តូរ​សំខាន់បំផុត របស់​ពាណិជ្ជកម្ម​ទ្វេភាគី (​កម្ពុជា​-​ម៉ាឡេស៊ី​) គឺ​កំណើន​ការនាំ​ចូល​ដ៏​ខ្លាំង​ពី​ប្រទេស​កម្ពុជា​ទៅ កាន់​ប្រទេស​ម៉ាឡេស៊ី ។ ការនាំ​ចូល​សរុប​មាន ចំនួន​ជាង​១០០​លាន​ដុល្លារ ដោយ​វិស័យ​កសិកម្ម មាន​ចំណែក​ដ៏​ធំធេង​ក្នុង​កំណើន​ដ៏​ខ្ពស់​នេះ ។

Continue reading

តូចចិត្ត​សង្សារ​ជិះ​ម៉ូតូ ជាមួយ​ប្រុស​ផ្សេង​ ញឹកញយមក​លោតទឹក ​សម្លាប់ខ្លួនពីលើ​ស្ពាន ​ជ្រោយចង្វា​

រាជធានី​ភ្នំពេញ៖យុវជន​ម្នាក់ដោយសារតែ​ខឹង​នឹង​សង្សារ​ ជិះ​ម៉ូតូ​ជាមួយ​ប្រុស​ផ្សេងបាន​ជិះ​ម៉ូតូឌុប​មក​លោត​ទឹក ស​ម្លា​ប់​ខ្លួននៅ​ស្ពាន​ជ្រោយចង្វា​ដើម្បី​ បញ្ចប់ជីវិត​កាលពី​វេលា​ម៉ោង ១៣​នឹង​៤០​នាទី​រសៀល ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៣ប៉ុន្តែ​មិន​ស្លាប់​ដូច​បំណង​នោះទេ ដោយសារ​នគរបាល​ប្រចាំ​គោលដៅ ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

ជនរងគ្រោះ ​មានឈ្មោះ កែវ ចាន់​រិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​មុខរបរ​ជាជាង​ឈើ ស្នាក់​នៅផ្ទះ​លេខ​៩ ភូមិ​២ សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក ចំណែក​សង្សារ​របស់គេ​ដែល​ចោទថា​ក្បត់​ចិត​ខ្លួន​នោះ​ឈ្មោះ កែវ ស្រី​វិ​ន អាយុ​២០​ឆ្នាំ ជា​អ្នករត់​តុ​ក្នុង​ហាង​មួយ នៅ​ម្តុំ​ផ្សារ​សូរិយា មាន​ស្រុកកំណើត​ក្នុង​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងធ្វើការ​។ យុវជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​គិត​ខ្លី​មក​លោតទឹក​នេះដោយសារ​សង្សារ​ក្បត់ចិត្ត​ ខ្លួន ព្រោះ​កន្លងមក​ថ្មីៗ​នេះ​គេ​បានឃើញ​សង្សារ​របស់គេ​ជិះ​ម៉ូតូ​ជា​ម៉ូយ​ប្រុស​ ផ្សេង។​

​ដោយសារ ​តប់​ប្រ​ម៉​ល់​ពេក ខ្លួន​ខឹង​យ៉ាងខ្លាំង មិនដឹង​ធ្វើ​យ៉ាងម៉េច ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប អស់​តម្លៃ ៣០០០​រៀល​មក​លោតទឹក​តែម្តង ប៉ុន្តែ​មិន​ស្លាប់​ដោយសារ​មាន​ប៉ូលិស​ជួយ​ទាន់​។ ដោយឡែក​នារី ជា​សង្សារ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ស្រឡាញ់គ្នា​ច្រើន​ខែ​មកហើយ តែ​មិនទាន់បាន​រៀបការ​នោះទេ ហើយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​មិនបាន​ដឹងថា​ប្រុស​ស្នេហ៍​គិត​ខ្លីមក​លោតទឹក​សម្លាប់​ទេ តែ​ត្រូវបាន​ប៉ូលិស​ទូរស័ព្ទ​ប្រាប់ថា​សង្សារ​មកលោតទឹក​នៅលើ​ស្ពាន​ ជ្រោយចង្វារ​សម្លាប់ខ្លួននាង​ក៏​មកជួប​ភ្លាមៗ ៕